ព័ត៍មានបន្ថែម!!! អគ្គីភ័យឆាបឆេះក្លិបកម្សាន្ត 2ND កាលពីម្សិលមិញ ប្រើឡានទឹកអស់៣៦គ្រឿង និងអេស្កាវ៉ាទ័រ១គ្រឿង ដើម្បីកាយជញ្ជាំងបាញ់ពន្លត់ តែសំភារៈនៅខាងក្នុង.....
ភ្នំពេញៈ គិតត្រឹមម៉ោង៩ៈ១៨នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ អគ្គិភ័យដែលឆេះនៅក្លិបកម្សាន្តយីហោ 2ND មានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១ កែងផ្លូវលេខ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរលត់ទាំងស្រុងហើយ។ ចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលកើតឡើងតាំងពីវេលាម៉ោងប្រមាណ៦ៈ៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មួលខ្មាញ់។












ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។