ចូលរួមត្រេកអរផង!!! ភរិយា​​នាយ​​​ក្រិន ​បាន​​​សម្រាល​​​កូនស្រី​​​មួយ​​ទៀតហើយ កាលយប់​​​មិញ​​​នេះ ហើយនាយក្រិនបានដាក់ឈ្មោះឲ្យកូនស្រី យ៉ាងពិរោះទៀតផង....
-

ភ្នំពេញៈ តាម​​​ការ​បញ្ជា​​​ក់​ពីអ្នកនាង ប្រិម​​ប្រិយ បានឲ្យដឹងថា ភរិយា​​នាយ​​​ក្រិន ​បាន​​​សម្រាល​​​កូន​​​មួយ​​ទៀត ​​​ហើយ កាលយប់​​​មិញ​​​នេះ ហើយកូន​​​របស់​​​ នាយ​ក្រិន ​​គឺ​ជា​​​កូន​ស្រី​​​​ ដោយ​​​​​​សម្រា​​​ល​នៅ​​​​មន្ទី​​​រ​ពេទ្យ​​ឯ​​កជន​មួ​​យ​ ក្នុង​​​​រាជធា​​​នី​ភ្នំពេញ ​​​កាល​ពី​​​ម៉ោ​​ង​៨យ​​ប់។

ប្រិម​​ប្រិយ បានបន្ដទៀតថា​ គ្រាន់​តែ​កើ​​​ត​ភ្លា​​ម​កូន​ស្រី​រូប​នេះភ្លាម ​នា​​យ​​​ក្រិន​​ បានជ្រើស​​រើស​​​ឈ្មោះ​​ឲ្យ​រួច​​​ជា​ស្រេច គឺ​ឈ្មោះ​​ សុគន្ធ ​​បញ្ញា។​​ បើ​​​បូក​​​ទាំង​​​កូន​​​ទើប​​​នឹង​​​កើ​​ត​នេះ ​​តារា​កំប្លែ​​ង​នា​​យ​ក្រិ​ន មា​​ន​កូន​​រហូត​ដ​​ល់​ទៅ ៤​​នាក់​​​ឯណោះ ​ប្រុស​២​ស្រី២ ក្នុង​​​នោះ​​​កូន​​​ប្រពន្ធ​ដើម​​ ១នាក់​​​គឺ​ប្រុស ​​បច្ចុប្បន្ន​​កំ​ពុង​រស់​​​នៅ​ជា​​​មួយ​​​ប្រពន្ធ​​​ដើម​ ​នៅ​​​​ឯ​ខេ​​​ត្តព្រះ​​​សី​​ហ​​នុ។
នា​​យ​ក្រិ​​​ន ​​បាន​​​​រៀបកា​​​រ​ជា​មួ​​​យ​ភរិ​យា​ទី​២ ​​របស់​​​​ខ្លួន​​​អស់រយះពេល៥ឆ្នាំ​មក​ហើយ​​​ បន្ទាប់​ពី​​​ចែក​​​ផ្លូវ​ពី​​​ភរិ​​យា​​​ដើម។​​ មុ​ន​ប្រ​​ពន្ធ​​​តារា​​​​កំប្លែ​​ង​រូប​​នេះ​សម្រា​ល​កូន ​ក៏​ធ្លាប់​​​ធ្លាយ​​ពី​កា​​រ​ព​​ពោះ​កូន​​​ទី៤​នេះ​ផង​ដែ​​​រ ប៉ុ​ន្តែ​​​ដំ​​ណឹង​​នេះ​​​​ នា​យ​ក្រិ​​ន​​ធ្លា​ប់​​បា​ន​​​​​ច្រា​ន​​ចោ​​ល​វិ​ញ ​​​ដោយ​​​​​នាយ​​​លើ​​ក​ឡើង​ថា​​​ ដំណឹង​​​ព​​ពោះ​​​នោះ​​គ្រាន់​តែ​​​ជា​ការ​​បង្ហោះ​លេ​ង​លើ​​បណ្ដាញ​​ស​ង្គម​ប៉ុ​​ណ្ណោះ។ បែប​នេះ​ក្ដី ដំ​​ណឹង​នេះ​មិន​អា​​​ច​លា​ក់​ជិត​​ឡើយ ​គឺ​ត្រូវ​បា​ន​ធ្លាយ​នៅ​​ថ្ងៃ​នេះ​​​សម្រាល​​​នេះ​​​​​ដែល​ធ្វើ​​ឲ្យនាយក្រិន ​មិន​អា​​ច​​​ប្រកែ​ក​បា​​ន​តែ​​ម្ដង៕​