សូមកុំដាច់ចិត្តអូសរំលងអី...ប្អូនប្រុសពិការដៃជើង ម្នាក់ប្រាថ្នាចង់បាន រទេះរុញមួយគ្រឿង គ្រាន់បាន...
-

សព្វថ្ងៃនេះមានប្រជាជនខ្មែរជាច្រើន ចូលរួមក្នុងសកម្មភាពមនុស្សធម៍ មិនថាជាព្រះសង្ឃ ក៏ដោយ ក៏បានចូលរួមកក្នុងសកម្មភាពនេះយ៉ាងច្រើនផងដែរ។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់គុណម្ចាស "លោកម្ចាស់ គុណធម៌" បានបង្ហោះរូបភាពយ៉ាងសោកសៅ ព្រមជាមួយនឹង ប្អូនប្រុសពិការជើង ដៃ ប្រាថ្នាចង់បានរទេះរុញមួយ អមជាមួយនឹងគ្រឿងបរិភោគខ្លះៗក៏ល្អ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកគុណម្ចាស់បានរៀបរាប់យ៉ាងកំសត់ថា "ជួយShareផងបងៗ អាត្មាភាពសូមចម្រើនបងៗសប្បុរសជនទាំងអស់អោយបានជ្រាបថានៅ ថ្ងៃអាទិត្យ ទី09 ខែកញ្ញា 2018ខាងមុខនេះ អាត្មាភាពនិង នាំយករទេះពិការ និងគ្រឿងឧបភោគ បរិភោគ ថវិការមួយចំនួន ជូនដល់ប្អូនប្រុស អ៊ូន ធីម អាយុ16ឆ្នាំ មានជំងឺខ្វងខ្វិនពិការនិយាយមិនកើត រស់នៅភូមិជ្រៃកោងលិច ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយអាត្មាភាព និងធ្វើពិធីនិមន្តសូត្រមន្ត និងប្រគល់ផ្ទះជូនដល់លោកតា ហែម ឡេង អាយុ90ឆ្នាំ រស់នៅភូមិជ្រៃកោងកើត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។បើបងៗសប្បុរសជនចង់ចូលរួមជួយអាចទំនាក់ទំនងអាត្មាភាពបានតាមរយៈ 012313519,098313519"
ប្រភព៖ លោកម្ចាស់ គុណធម៌