សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៥
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើទី១៥ ក្រោមប្រធានបទ “រួមគ្នាកសាងវិធីសូត្រសមុទ្រសតវត្សរ៍ទី២១ បង្កើតសមាគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍”។ ពិធីបើកពិព័រណ៍នេះ គឺធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី (NICEC) ប្រទេសចិន ដែលមានការចូលរួមពី លោក លូ ស៊ីនសឺ លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន, លោក ឈិន ចូវ អនុប្រធាននៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី , លោក ចុង សាន រដ្ឋមន្ត្រីពាណិជ្ជកម្មចិន និង លោក ហាន់ ជឹង ឧបនាយករដ្ឋមន្ត្រីចិន។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។