តស្វាយរៀងៈ ប្រជាពលរដ្ឋមានការព្រួយបារម្មពីសុវត្ថិភាពចំណីអាហារខណៈសមត្ថកិច្ចបណ្តែតបណ្តោយឲ្យឈ្មួញវៀតណាមដឹកទំនិញបន្លែផ្លែឈើ ត្រីសាច់ពោះគោពោះជ្រូកគ្រឿងក្នុងមាន់ទា និងសាច់មាន់ទា នំកញ្ចប់ ពីប្រទេសវៀតណាមចូលមកតាមច្រករបៀងកំពង់ស្ពានភូមិបាវិតកណ្តាល ច្រករបៀងសាលាក្រុងភូមិតាបិបសង្កាត់បាវិតក្រុងបាវិតដូចហែកឋិន មានទាំងរថយន្តចំណុះ២តោនកន្លះ រ៉ឺម៉កម៉ូតូ និងម៉តូកង់បី រាប់សិបគ្រឿងពុំមានឃើញសមត្ថកិច្ចណាចុះមកត្រួតពិនិត្យឡើយ។ ជាក់ស្តែងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៤:៣០នាទីព្រឹករហូតដល់ម៉ោង៩ព្រឹក។






