នេះហើយស្នាដៃលោកកូន ធំឡើងសង់គុណម៉ែឪ!!! ខឹងម្តាយមិនអោយប្លង់ដីយកទៅបញ្ចាំទិញម៉ូតូ បែរជាដុតផ្ទះចោលឆេះគ្មានសល់
-

កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួុយបានកើតឡើង ដោយសារយុវជនចិត្តសាមាន្យ ម្នាក់ ខឹងម្តាយមិនអោយប្លង់ដីយកទៅបញ្ចាំទិញម៉ូតូ ដុតផ្ទះចោលឆេះគ្មានសល់ ដែលស្ថិតនៅក្នុងភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថាយុវជនដែលដុតផ្ទះខាងលើ ឈ្មោះ លឹង ឆេីត ប្រុសអសយុ២៩ឆ្នាំ មានទីលំនៅនៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ ឪពុកឈ្មោះ ព្រុំ សំណាង អាយុ៥៦ឆ្នាំ ម្តាយឈ្មោះ លឹង ហានអាយុ ៦៤ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនកេីតហេតុជនសង្សយ័ជាកូនបានសុំប្លង់ដីពីម្តាយ យកទៅបញ្ចាំគេដេីម្បីយកលុយទៅទិញម៉ូតូ តែម្តសយមិនយល់ព្រម ក៍កើតចិត្តខឹងទៅយកស្លឹកចំនួន ,៣ ធាងដុតផ្ទះ ៥ ម× ៤ម ប្រក់ស្លឹក ជញ្ជាំស្លឹក រនាបឫស្សី ឆេះអស់គ្មានសល់បងកអោយមានការភ្ញាក់ផ្អើល ។ ក្រោយបានប្រព្រឹត្តអំពើបែបនេះជនសង្សយ័ត្រូវកំលាំប្រជាការពារចាប់ប្រគល់អោយសមត្ថកិច្ចដេីម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយៈ ភារ៉ា