ជនសង្ស័យម្នាក់ដែលចាប់ក្មេងប្រុសបង្ខាំងទុក និងគំរាមសម្លាប់ ត្រូវបាននគរបាលបញ្ចូនទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក ប៊ុន សត្សា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរា ឲ្យដឹងថា កម្លាំងជំនាញរបស់លោក បានធ្វើស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងបទល្មើសជាក់ស្តែង ដោយចាប់ឃុំឃាំងក្មេងប្រុសម្នាក់បង្ខាំងទុក គំរាមសំលាប់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយនិងបញ្ចូនខ្លួនមកកាន់តុលាការនាព្រឹកថ្ងៃទី១២នេះ ដើម្បីកាត់ទោសតាមផ្លូវច្បាប់ ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។