នេះជារឿងពិតនៅក្នុងសង្គមបច្ចុប្បន្ន ដែលមនុស្សមួយចំនួនមិនសូវធ្វើការរំលែក និងមិនសូវអើពើ...ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ រួមទាំងមិត្តភក្តិបីនាក់ទៀត​ ត្រូវបានឪពុកបង្កើតរំលោភ វាយ ធ្វើបាប ព្រមទាំង...(ស្តាប់វីដេអូប្អូនស្រីទាំងអស់គ្នា)
-

បច្ចុប្បន្នមានក្មេងស្រីជាច្រើន ត្រូវឪពុកបង្កើតខ្លួនឯងរំលោភ ហើយថែមទាំងគម្រាមសម្លាប់ បើសិនហានប្រាប់ម្តាយ។ បើយោងតាមសម្តីក្មេងស្រីរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា " ឪពុកបង្កើតរបស់ខ្លួនរំលោភខ្លួនជាច្រើនដងមកហើយ ហើយថែមទាំងគម្រាមអារ.ក បណ្តែតទឹកចោល ចំណែកម្តាយរបស់កុមារីខាង ទៅធ្វើការបាត់ នៅពេលខ្លះ មានក្មេងស្រីមកលេងផ្ទះកុមារីរងគ្រោះ ក៏ត្រូវឪពុកនាងចាប់រំលោភដែរ"។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ម៉ម សុម៉ាលី បានរៀបរាប់ទាំងទឹកភ្នែកថា "នាងខ្ញុំឈឺហេីយ ? រឿងរាវបន្តបន្ទាប់វាយប្ររហាផ្លូវចិត្ត ពិតជាពិបាកទទួលខ្លាំងណាស់ ?ទោះធ្វេីការងារនេះរយះពេលជាង ២០ ហេីយក៏ដោយ ? ក្មេងស្រីអាយុ 7 ឆ្នាំ ត្រូវឪពុកបង្កេីត រំលោភតាំងពីរយូរ មិនដឹងប៉ុន្មានឆ្នាំហេីយ ព្រម នឹងមិត្ត ៣ នាក់ទៀត ក៏ត្រូវតិរិច្ឆានរំលោភដែរ ? នាងតូចរៀបរាប់ថាអោយតែម្ដាយមិននៅ ពុកនាងចូលចិត្តញាំស្រា ពេលខ្លះប្រេីថ្នាំញៀន ក៏មាន ហេីយវាយធ្វេីបាបនាង បង្ខំអោយនាងបំរេីតណ្ហាខ្លួន រាល់ពេលរំលោភតែងតែ ប្រេីហឹង្សា ក្តិច វាយ ខាំខ្លួននាង ជូនកាលនាងតូច នឹង មិត្តត្រូវរំលោភ នឹង បង្ខំអោយធ្វេីអ្វីផ្សេងៗទៀតតាមតែចិត្តល្មោភកាម ?? ពេលសួរថាចុះហេតុអ្វីនាងមិនប្រាប់ម្តាយ ? ត្រូវនាងប្រាប់ថាបេីហ៊ានប្រាប់ គាត់នឹង អារ.កម្តាយ បងប្អូនព្រមទាំងរូបនាងចោលជាមិនខាន ?នាងតូចប្រាប់ថា ពុករំលោភនឹងធ្វេីទារុណកម្មគ្មានថ្ងៃលោះឡេីយ ? នាងបានមកដល់អង្គការ Afesip Cambodia របស់នាងខ្ញុំហេីយៗរៀបរាប់ទាំងការឈឺចាប់ថា (ខ្ញុំសូមផ្តាំទៅពុកទាំងអស់សូមកុំធ្វេីបាបកូន ? នាងសង្ឃឹមថានាងជាជនរងគ្រោះដែលត្រូវពុករំលោភចុងក្រោយ គេ ?) ?????? វីដេអូនេះនាងខ្ញុំបានកាត់ចោលកន្លែងដែលពិបាកនឹងទទួលយកខ្លះចោល ដោយគោរពនៅការមេីលរបស់បងប្អូន ?"។
មានវីដេអូ៖ ប្រភព៖ Mam Somaly