អស្ចារ្យខ្លាំងណាស់!!! យូរី តំណាងឲ្យសិល្បករកម្ពុជា ចេញទៅច្រៀងនៅប្រទេសចិន ក្នុងកម្មពិធី....
-

ភ្នំពេញៈ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី បានចាកចេញពីកម្ពុជាហើយ កាលពីថ្ងៃទី១០ ខែកញ្ញានេះ បន្ទាប់ពីនាងត្រូវបានជ្រើសរើស តំណាងឲ្យសិល្បករកម្ពុជា ចេញទៅច្រៀងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ ចិន-អាស៊ានលើកទី១៥ ដែលត្រូវបានរៀបចំឡើងនៅក្រុងណាននីងខេត្តក្វាងស៊ីនៃសាធារណៈរដ្ឋប្រជាមានិតចិន។

​តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍រំភើបរីករាយ ក្រោយពីនាងទទួលបានឱកាសចេញទៅច្រៀងតំណាងឲ្យកម្ពុជា ចេញទៅច្រៀងនៅលើទឹកដីនៃប្រទេសចិន ជាលើកដំបូងនេះ។ តារារូបនេះបានបញ្ជាក់ថា នាងបានត្រៀមរួចជាស្រេច ដើម្បីចូលរួមច្រៀងទាំងបទចម្រៀងជាតិផ្ទាល់ខ្លួន និងបទចម្រៀងច្រៀងរួម ដែលអ្នកផលិតកម្មវិធីបានផ្តល់ឲ្យ។
​គួរបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ពិព័រណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិចិន អាស៊ានលើកទី១៥ នឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ មិនត្រឹមតែប៉ុននិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអតិបតីចូលរួម ក្នុងព្រឹត្តិការណ៍សំខាន់នេះផងដែរ ៕