កាលពីម្សិលមិញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានគណនីហ្វេសបុកមួយ មានឈ្មោះថា Srey Toch បានបង្ហោះសារខ្លីមួយថាៈ ថ្ងៃនេះស្រីតូចមកបួសនៅសូរិយាពោធ៌មាស ?? អ្នកណាថាសមាធិស្រួល ថ្ងៃនេះសមាធិជាច្រើនម៉ោងជាមួយព្រសង្ឃធំនៅវត្ត មានដូនជីនឹងតាជី មិននឹកស្មានថាខ្លួនឯងធ្វើបាន ព្រោះខ្ញុំមិនធ្លាប់ឆ្លងកាត់សមាធិនេះទេ ចង់ប្រាប់ថាពេលយើងចាប់ផ្ដើមមានសេចក្ដីស្ងប់ ភាពឈឺចាប់ក៏កើតឡើងខ្លាំង ភ្នែកបិទតែស្រក់ទឹកភ្នែករហាម មើលតែមុខក្នុងរូបថតនឹងហើយ យំហើមភ្នែក លោកតាមិនអោយកំរើកខ្លួនរឺបើកភ្នែកឡើយ ច្រើនម៉ោងជាមួយភាពអត់ធ្មត់ ទីបំផុតក៏ធ្វើបាន លោកតាថាកំរមានញោមណាធ្វើបានណាស់ បើចិត្តមិនជ្រះថ្លាទេ គាត់ថាកំឡុងពេលសមាធិគឺឆ្លងកាត់ភាពឈឺចាប់ នឹងវេទនាណាស់ជាងគេសំរាលកូនទៅទៀត ព្រោះញោមខ្លះធ្វើមិនបានសំរេចក៏ឈប់ពាក់កណ្ដាលទូទៅ ហ្នឹងហើយគេថាលាងបាបខ្លួនឯងមិនអស់ទេ តែខ្ញុំករុណាធ្វើបានពិតអរពេកហើយ ច្រើនម៉ោងទ្រាំធ្វើចិត្តអោយស្ងប់ ពេលនេះយល់ហើយសេចក្ដីស្ងប់របស់ព្រះ ?? ចង់ប្រាប់ថាពេលអ្នកសមាធិដល់កំរិតភាពឈឺចាប់រលាយបាត់ឯង



























