អស្ចារ្យណាស់!!! ស្រីលាភ ក្រោយពីសម្រាលកូនភ្លោះដ៏ស្រស់ស្អាតរួមមក ក្លាយជាតារាម៉ូឌែលគ្រឿងពេជ្រ ដែលមានតំលៃ....
-

ភ្នំពេញៈ ​តារា​កំប្លែង​​ស្រីដ៏​​មាន​​ប្រជា​​ប្រិយ​​ភាព ​​ស្រីលាភ ក្រោយពីសម្រាលកូនភ្លោះ ដ៏ស្រស់ស្អាតទាំង២រួមមក ឃើញថា ស្រីលាភ រាសីហាក់ដូចឡើងស្រើតៗតែម្ដងហើយ មិនថាការងារសិល្បះ ថតខ្សែភាពយន្ត និងកម្មពិធីផ្សេងៗទេតែងតែមានវត្តមាន ស្រីលាភជានិច្ច ទាំង​នេះ​ក៏​ព្រោះ​តែ​សមត្ថភាពដ៏​ល្អ​របស់​នាង។

ជាក់​ស្តែងកាល​ពី​ពេល​ថ្មីៗ​នេះ ក្រៅ​ពីរ​វល់​នៅក្នុង​អាជីព​ខាង​លើនេះ ​នាង​ក៏ត្រូវ​បាន​គេ​ហៅ​ថត​ម៉ូ​ដែល ​ម៉ូត​គ្រឿង​អលង្ការថ្លៃៗ ​ដែល​រំលេច ​ជា​មួយ​នឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​បែប​ធម្មជាតិ​ របស់​នាង​ផង​នោះ​ មិន​ត្រឹម​តែ​ប៉ុននិង រាល់​រូបភាព​ពិត​ជា​ស្រស់​ស្អាត ​និង​ទាក់​ទាញ​ភ្នែក​អ្នក​មើល​មែន​ទែន​។ ក្រោយ​ពី​បាន​ឃើញរូបភាពទាំងអស់នេះហើយ ​មានមហាជនជាំ​ធ្វើឲ្យអ្នក​គាំទ្រ​ជាច្រើន ​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នោះទេ ​ព្រោះ​ថា​នាង​មិន​ត្រឹម​តែ​មាន​មុខ​របរ​ការ​ងារ​ច្រើន ​ពេលនេះនាងក៏បន្ថែមអាជីពមួយទៀត ដែលជាម៉ូដែលថត គ្រឿង​មាស​ពេជ្រ​បែប​នេះ ​ខណៈពេល​ដែល​កូន​ភ្លោះទាំង​ពីរនៅ​តូចៗនៅ​ឡើយ៕ចង់​ជ្រាប​កាន់​តែ​ច្បាស់ ​សូមទស្សនារូបភាពខាងក្រោមៈ