ដំណឹងល្អសំរាប់និស្សិត!!! បេក្ខជនបាននិទ្ទេស A ដល់ E និងបេក្ខជនបាននិទ្ទេស F មុខវិជ្ជាធំៗ អាចដាក់ពាក្យចូលប្រឡងសាលាតិចណូបានហើយ តែត្រូវមាន....
-

ភ្នំពេញៈ ថ្មីៗនេះ បើយាងតាមសេចកី្តកែសម្រួលរបស់ក្រសួង អប់រំ យុវជននិងកីទ្បា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានសម្រេចអនុញ្ញាតឱ្យបេក្ខជនគ្រប់រូប ដែលបានជាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ សម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ទាំងវិទ្យាសាស្រ្តពិត និង វិទ្យាសាស្រ្តសង្គម ទាំងអស់អាចមក ទិញ និង ដាក់ពាក្យបាន នេះរាប់បញ្ចូលទាំងបេក្ខជនជាប់និទ្ទេស A-E និង បេក្ខជនបាននិទ្ទេស F លើមុខវិទ្យា គណិតវិទ្យា រូបវិទ្យា និង គីមីវិទ្យាដើម្បីប្រឡងជ្រើសរើសនិស្សិតឱ្យចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឆ្នាំសិក្សា២០១៨-២០១៩ ទាំងបរិញ្ញបត្រ និង បរិញ្ញបត្ររងវិស្វកម្ម។

បញ្ជាក់ ៖ បេក្ខជនទាំងទ្បាយណាដែលបានដាក់ស្នើអាហារូបករណ៍ក្រសួងអប់រំ យុវជន និង កីទ្បា (ដាក់នៅអំឡុងពេលសិក្សាថា្នក់ទី១២) ហើយបាននិទ្ទេស F ចំនួនចាប់ពីមួយឡើយទៅលើមុខវិទ្យាវិទ្យាសាស្រ្តទាំងបីខាងលើ នោះបេក្ខជនទាំងឡាយនោះ ពុំអាចទទួលអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និង កីទ្បា បានឡើយ ៕
ប្រភពៈ សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអាណត្តិទី២៥