ពិធីករទូរទស្សន៍ថៃលេខ១ បង្ហាញផែនទីប្រវត្តិសាស្ត្រថា គ្មានប្រទេសកម្ពុជានោះទេ និងអះអាងថាល្ខោខោល ក៏មិនមែនជារបស់ខ្មែរដែរ....(មានវីដេអូ)
-

ពិតជាភ្ជាក់ផ្អើលមែនទែន ខណៈដែលពីធីករស្ថានីយទូរទស្សន៍ថា ប៉ុស្ដិ៍លេខ១ បានធ្វើការអត្ថាធិប្បាយក្នុងកម្មវិធីព័ត៌មានថា ល្ខោនខូន និង ល្ខោនខោល មិនមែនជារបស់ប្រទេសថៃ ឬប្រទេសកម្ពុជាឡើយ ព្រោះនៅក្នុងផែនទីប្រវត្តិសាស្ត្រគឺគ្មាន ប្រទេសកម្ពុជា នាកាលសម័យ សុខោទ័យ សម័យ អយុធ្យា និង សម័យរតនៈកូស៊ីនទេ។

ពិធីកររូបនេះ បានលើកបង្ហាញផែនទីទាំង៣ សម័កាលនេះមកបង្ហាញថា ក្នុងផែនទីប្រវត្តិសាស្ត្រនេះ គ្មានប្រទេសកម្ពុជាឡើយ ដូច្នោះមិនដឹងប្រទេសកម្ពុជា នៅទីណាឡើយ ពោលអាចនិយាយបានថា ប្រទេសកម្ពុជា និងថៃ គឺនៅលើទឹកដីរួមគ្នា ។ ហេតុនេះមិនអាចបញ្ជាក់បានថា ល្ខោនខោលជារបស់កម្ពុជា នោះទេ ព្រោះមិនដឹងជារបស់ប្រទេសណាឱ្យប្រាកដ។
យ៉ាងណាមិញ ពិធីករដដែលនេះ បានអះអាងថា ល្ខោនខូន គ្មានទម្រង់ដូចប្រទេសកម្ពុជានោះទេ ដូច្នោះអ្នកគ្មានសិទ្ធនិយាយ ល្ខោនខូន ឬខោលជារបស់កម្ពុជានោះទេ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ
https://www.youtube.com/watch?time_continue=202&v=xEQipRRGw6g ប្រភពៈ theplusnews