ព្រះសីហនុៈ កាលពីវេលាម៉ោង ប្រមាណជាង២ទាបភ្លឺព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មករហូតដល់ ល្ងាចថ្ងៃដដែលនេះ ភ្លៀងនៅតែបន្តធ្លាក់មក មិនទាន់ស្ងប់នៅឡើយទេ។ ជំនន់ទឹកភ្លៀងដ៏ធំមួយ បានធ្វើឲ្យទីក្រុងទេសចរ មាត់សមុទ្រក្រុងព្រះសីហនុ បានលិចលង់ជាអន្លើៗ តាមតំបន់មួយចំនួន ជាពិសេស ក្នុងសង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ។












