ដឹងហើយលឺហើយ តែនៅតែប្រព្រឹត្ត លទ្ធផលដែលទទួលបាន...!!! យុវតីវ័យប្រហែលជា២០ឆ្នាំម្នាក់ បែកថ្នាំបាត់បង់ស្មារតីរហូតទាល់តែដើរស្រែកឡូឡា និងរត់ពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ
ភ្នំពេញៈ កាលពីវេលាម៉ោង៥ៈ២០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយសារតែឥទ្ធិពលនៃគ្រឿងញៀន បានធ្វើឲ្យយុវតីវ័យក្មេងម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណ អាយុប្រហែល២០ឆ្នាំ សម្បូរខ្មៅស្រអែម ស្លៀកខោខាវប៊ូយខ្លី អាវសាច់ក្រណាត់ដៃវែង។ បាត់បង់ស្មារតីរហូតទាល់តែដើរស្រែកឡូឡា និងរត់ពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចចុះមកឃាត់ខ្លួន ដើម្បីសាកសួររកក្រុមគ្រួសារ និងយកទៅអប់រំនៅមន្ទីរសង្គមកិច្ច ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។