លោក​ស្រី ម៉ម សុម៉ាលី ខ្លោចចិត្ត ពេលឃើញទង្វើរប្រជាពលរដ្ឋខ្មែរ ប្រើអំពើព្រៃផ្សៃណាស់...
-

ក្រោយពីប្រជាពលរដ្ឋ ចាប់បានចោរស្រីម្នាក់ ដែលបន្លំលួចទូរស័ព្ទអាជីវករនៅក្នុងផ្សារព្រៃទា ធ្វើឲ្យប្រជាពលរដ្ឋ មានអារម្មណ៍ថាខ្លោចផ្សារចិត្ត ពេលដែលឃើញទង្វើរដ៏ព្រៃផ្សៃទៅលើចោរស្រីរូបនោះ។ យ៉ាងណាមិញ លោកស្រី ម៉ម សុម៉ាលី ក៏បានបង្ហាញអារម្មណ៍ខ្លោចចិត្ត ណាស់ពេលឃើញបងប្អូនខ្មែរយើង ព្រោះនេះក៏ជាការប្រើហឹង្សាមួយលើរូបនាង(ចោរស្រី) ផងដែរ។

លោកស្រី បានរៀបរាប់ថា "ខ្ញុំពិតជាមិនហានមេីលទេ នាងខ្ញុំចង់ប្រាប់ថាធ្វេីដល់ថ្នាក់នេះ នាងខ្ញុំខ្លោចចិត្តណាស់ ប៉ូលិសមានហេតុអ្វី ?? មនុស្ស តេីជាមនុស្សឬទេ ? សមទេទង្វេីអមនុស្សធម៌បែបនេះ ? នាងខ្ញុំមិនកាន់ជេីងចោរទេ ?តែទង្វេីអ្នកមកលេីក្មេងស្រីនេះវាព្រៃផ្សៃណាស់ ?? ម្នាក់ៗមិនឃាត់ សុខចិត្តឈរឡាយវីដេអូទៅរួច ?? ឯណាទៅ សីលធម៌ ?? គុណធម៌ ????"
ប្រភព៖ Mam Somaly