ទីបំផុត ម្ចាស់សម្រស់ Miss Grand Cambodia ២០១៨ បានរកឃើញហើយ កញ្ញាឌី លីកា សម្រស់ស្រស់ស្អាតខ្លាំងណាស់....(មានវីដេអូ)
-

ភ្នំពេញៈ កាលពីយប់មិញនេះ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia ២០១៨ បានបញ្ចប់ដំណើរនៃការប្រកួតយ៉ាងរលូន ដោយមានបេក្ខនារីស្រស់សោភាជាច្រើន បានចូលរួមប្រកួត។ យ៉ាងណាមិញ ក្រោយពីប្រកាសលទ្ធផល គេក៏បានរកឃើញម្ចាស់ពាន ដែលមានសមត្ថភាពខ្ពស់ ព្រមទាំងរូបសម្រស់ស្រស់ស្អាត ដែលអាចកាន់ពាន Miss Grand Cambodia ២០១៨ នោះគឺកញ្ញា ឌី លីកា។

ចំពោះកញ្ញា ឌី លីកា ដែលគ្រងបានម្គុដរាជនី ក៏បានសម្ដែងក្ដីរំភើបត្រេកអរជាខ្លាំង ហើយក៏បានថ្លែងអំណរអរគុណដល់ទស្សនិកជនទាំងអស់ ដែលតែងតែគាំទ្រកញ្ញា តាំងពីការប្រកួតជម្រុះវគ្គដំបូងបង្អស់ រហូតដល់ទទួលបានពានរង្វាន់លេខមួយដូច្នេះ។ បញ្ជាក់ៈ កញ្ញាឌី លីកា គឺជាបវរកញ្ញាវ័យក្មេង ដែលមានកម្ពស់ 1.72cm និងអាយុទើបតែ២០ឆ្នាំនោះទេ ហើយក៏ជាសិស្សទើបរៀបចប់ នៅវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ផងដែរ ៕
ប្រភពៈ Miss Grand Cambodia