មកម្នាក់ទៀតហើយ!!! នារីជនជាតិចិនម្នាក់ មិនដឹងបែបថ្នាំឬសតិមិនគ្រប់ទេ ដើរកាន់ដំបងធំប្រវែងកន្លះម៉ែត្រ ដើរស្រែកឡូឡាតាមផ្លូវសាធារណៈ រំខានដល់ប្រជាពលរដ្ឋ ដោយតាំងខ្លួនឯងជាព្រះ
ភ្នំពេញៈ កាលពីវេលាម៉ោង៩ៈ៣០នាទី នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យស៊ើបអង្កេតបានទទួលនារីជនជាតិចិនម្នាក់ មានឈ្មោះ QIN ZI YUAN ភេទស្រី អាយុ២៩ឆ្នាំ ពីកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ។ ក្រោយពីនារីម្នាក់នេះ បានតាំងខ្លួនជាព្រះ កាន់ដំបងធំប្រវែងកន្លះម៉ែត្រ ដើរស្រែកឡូឡាតាមផ្លូវសាធារណៈ រំខានដល់ប្រជាពលរដ្ឋ ព្រមទាំងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនទៀត ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។