ចាំមើលដោះលែងទៀតអត់!!! បញ្ជូនចោរប្លន់ប្រដាប់អាវុធ២នាក់ ទៅតុលាការរាជធានីភ្នំពេញ ដើម្បីរកកំហុស
ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានកសាងសំណុំរឿង បញ្ជូនលោកចោរ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យតុលាការ ជួយរកកំហុសរបស់ចោរ។ ទី១ឈ្មោះ តាំង រុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរចោរ រស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី២ឈ្មោះ ឡា ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរចោរ រស់នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។