ខ្លោចចិត្តខ្លាំងណាស់!!! ចៅយាយ២នាក់ជិះម៉ូតូ ត្រូវរថយន្ដ Tacoma មួយគ្រឿង បើកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ពេលនេះកំពុងសំរាករង់ចាំការវះកាត់....(មានវីដេអូ)
រតនគិរីៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦ៈ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត នឹងម៉ូតូពាក់ផ្លាកលេខរតនគិរី 1A-3056 នៅចំណុចជិតការ៉ាស់សាំង សុវណ្ណគិរី ស្ថិតក្នុងភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ បណ្តាលអោយជនរងគ្រោះត្រូវជាជីដូន និងចៅរបួសធ្ងន់ទាំង២នាក់ ដែលជនរងគ្រោះទី១មានឈ្មោះ សុខ លាង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានមុខរបរមេផ្ទះ។ ចំណែកជនរងគ្រោះទី២ ឈ្មោះ ស្រី ម៉ី អាយុ៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខាងលើ។ ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនពីកន្លែងកើតហេតុ។














ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។