អាណិតណាស់...អ្នកមីងកំសត់ រស់នៅតែម្នាក់ឯង ដង្ហើយរកជំនួយ ព្រោះថា..(មានវីដេអូ)
-

កាលពីថ្ងៃទី១០ ខែកញ្ញា អ្នកមីងម្នាក់ ឈ្មោះនឹម ជាស្រ្តីមេម៉ាយ រស់នៅតែម្នាក់ឯង ដង្ហើយរកជំនួយពីសប្បុរសជន។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ចាបស្រុក ព័ត៌មាន" បានរៀបរាប់ទាំងក្តីអាណិតថា "អ្នកមីងម្នាក់ឈ្មោះ នឹម រស់នៅភូមិពោធិរលំ ឃុំ រកាកោង ទី២ ស្រុក មុខកំពូល ខេត្ត កណ្ដាល បានមកអោយខ្ញុំជួយផ្សព្វផ្សាយរកបងប្អូនសប្បុរសជនចិត្តធម៌ជួយធ្វេីជាអំណោយ ដល់អ្នកមីងផង ព្រោះសព្វថ្ងៃគាត់មានជីវភាពក្រីក្រ ខ្លាំងណាស់ ណាមួយជាស្ត្រីមេម៉ាយ រស់នៅតែម្នាក់ឯង នៅភូមិពោធិរលំ ឃុំ រកាកោងទី២ ស្រុក មុខកំពូល ខេត្ត កណ្ដាល។ បងប្អូនអាណិតដល់គាត់សូមទូរស័ព្ទមកលេខ: _ 016978929.....ហេីយកុំភ្លេចជួយ Share បន្តផង."។
មានវីដេអូ៖ ប្រភព៖ ចាបស្រុក ព័ត៌មាន