ដល់.កហើយ!!! មន្ត្រីសាខាកាំកុងត្រូល ចុះត្រួតពិនិត្យទីតាំងផលិត នំប៉ាវ១៦៨ ដែលគ្មានអនាម័យ និងគ្មានច្បាប់អនុញ្ញាត
ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចូលរួមជាមួយ គណៈកម្មាធិការ (គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្មនំប៉ាវ១៦៨ ស្ថិតនៅទីតាំងផ្ទះ៦៦៧ ផ្លូវ ខាងសារិន ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ការចុះពិនិត្យនេះធ្វើឡើងដោយព្រះរាជអាជ្ញារង គុជ គឹមឡុង ដោយបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ តែពុំមានឃើញទេ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។