កញ្ញា ឌី សូនីតា ប្រកាសស្វែងរកជំនួយមនុស្សធម៏ ជួយដល់លោកគ្រូ ហ៊ិន រតនា ដែលត្រូវជនជាតិបុក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ...(មានវីដេអូ)
-

នៅមុននេះបន្តិច តារាសម្តែងនិងចំរៀង ដ៏មានប្រជាប្រិិយភាព កញ្ញា ឌី សូនីតា ដែលជាតារាសម្តែងដ៏ល្បីឈ្មោះ នៅតាមបណ្តាលយូធូប និងក្នុងហ្វេសប៊ុក ក៏បានបង្ហោះសារអំពាវនាវដល់ សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស​ មេត្តាជួយដល់លោកគ្រូ បង្វឹកសត្វសុខន(ឆ្កែ) ដ៏ល្បីឈ្មោះ ដែលពេលនេះកំពុងតែសម្រាកព្យាលបាននៅឯប្រទេសថៃនោះ។

ជាក់ស្តែងកញ្ញា បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់កញ្ញាថា "សុំរំលឹកឡើងវិញពីបងប្រុសម្នាក់នេះដែលគាត់ជាគ្រូបង្ហាត់ឆ្កែតែម្នាក់គាត់នៅក្នុងស្រុកខ្មែរ គាត់បានជួយបង្វឹកអោយខាងរដ្ឋយើងថែមទៀតផង ហើយគាត់ក៏ធ្លាប់ជួយបើកបង្ហាត់ឆ្កែដោយឥតគិតថ្លៃទៅលើអ្នកដែលមានសត្វឆ្កែចិញ្ចឹមផងដែរ ។ គាត់បានត្រូវពួកចិនបើកឡានបុកពីក្រោយហើយថយមកកិនថែមពីលើទៀត។ ឥឡូវនេះគ្រួសារគាត់អស់សមត្ថភាពក្នុងការព្យាបាលគាត់ហើយ ពួកគាត់បានដាក់បញ្ចាំផ្ទះហើយតែនៅតែមិនគ្រប់ដោយសារគាត់មានអាការៈធ្ងន់ធ្ងរពេក។ ដោយសារចំណាយនៅមិនគ្រប់ គាត់ក៏បានផ្លាស់ទៅសំរាកព្យាបាលនៅពេទ្យប៉ូលីសវិញ។ ប៉ុន្តែដំណឹងដែលល្អនោះគឺ គាត់បានដឹងខ្លួនហើយ ញញឹមសើចហើយលើកដៃសំពះ មកកាន់ពួកយើងទាំងទឹកភ្នែក។ ពេលនេះពួកខ្ញុំកំពុងធ្វើ មូលនិធិ ដើម្បីជួយទៅគាត់។ នាងខ្ញុំចង់សុំអំពាវនាវទៅដល់សប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគជាថវិការតិចក្តី ច្រើនក្តីតាមសទ្ធា ជ្រះថ្លា នាងខ្ញុំនិងក្រុមគ្រួសារ មិត្តភក្រ្ត ញាតិមិត្ត ក៏បានចំណាយថវិការផ្ទាល់ខ្លួនជួយពួកគាត់ផងដែរ។ នៅថ្ងៃនេះផងដែរ នាងខ្ញុំនឹងធ្វើការឡាយវីដេអូដើម្បីរកជំនួយជួយគាត់ សង្ឃឹមថាបងប្អូននឹងចូលរួម????? សូមអ្នកទាំងអស់គ្នាមេត្តាជួយគាត់ផងតាមរយៈ នាងខ្ញុំ ឌីសូនិត្តា : 015838355 ឬ តាម មូលនិធិ របស់គ្រួសារគាត់ផ្ទាល់ ( រូបភាពខាងក្រោម ) សូមអរគុណ ទុកជាមុន??????"
មានវីដេអូ៖ ប្រភព៖​ Dy Sonita