ក្តៅៗ អាជីវករផ្សារព្រៃទារ ស្នើរសុំឲ្យសមត្ថកិច្ច ដោះលែងជនរងគ្រោះ៣នាក់ ដែលវ៉ៃនិងកោរសក់ចោរស្រី...(មានវីដេអូ)
-

ភ្នំពេញ៖ ជុំវិញករណីអាជីវករផ្សារព្រៃទារ ការប្រើអំពើហិង្សា លើចោរស្រីរូបស្រស់ ក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលធ្វើឲ្យមហាជន ធ្វើការជជែកវែកញែក រហូតតឹងសរសៃ.ក ដាក់គ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ដោយឡែក ក្រោយពីប្រើអំពើហិង្សារួចមក ក្រុមអាជីរករ ដែលប្រើអំពើហិង្សាទៅជនសង្ស័យរូបនោះ ក៏ត្រូវសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ នៅឯអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ជាក់ស្តែង ក្រោយពីការចុះឃាត់ខ្លួនក្រុមអាជីវករ ដើម្បីធ្វើការសួរនាំរួច សមត្ថកិច្ចបានសម្រេចឃុំខ្លួនអាជីវករទាំង ៣រូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអាជីវករជាច្រើននៅឯផ្សារព្រៃទារ បានបង្ហាញការមិនពេញចិត្តជាខ្លាំង។
ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ក្រុមអាជីវករ "បានធ្វើការស្នើរសុំអោយមានការដោះលែងជនរងគ្រោះវ៉ៃចោរ ឬ ពីប្រជាជននៅផ្សាព្រៃទា"
ដោយហេតុនេះ ក្រុមអាជីវករផ្ទាល់ ក៏បានសំណូមពរដល់ខាងសមត្ថកិច្ច ក៏ដូចជាមន្រ្តីដែលពាក់ព័ន្ធ ឲ្យធ្វើការដោះលែងអាជីវករទាំង ៣រូប និងរៀបចំប្រព័ន្ធសន្តិសុខផ្សារ ឲ្យកាន់តែល្អប្រសើរជាងវិញនេះផងដែរ៕
មានវីដេអូ៖ ប្រភព៖ Yey Tey