នេះសំណាងហើយ ដែលមិនប៉ះពាល់ជីវិតនោះ!!! ស្រ្ដីចំណាស់ម្នាក់កំពុង​ហាល​ត្រីសុខៗ ស្រាប់តែ​​ដើម​ដូង​ងាប់មួយដើម បាក់​ធ្លាក់​សង្កត់​ពីលើ បណ្តាល​ឲ្យ​របួសធ្ងន់ នៅខណ្ឌ​ឬ​ស្សី​កែវ
-

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ចំណុច​ដីឡូត៍​មួយកន្លែង ក្បែរ​កា​រ៉ា​ស់​សាំង​តេ​លា ភូមិ៣ សង្កាត់​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។ នៅ​មុនពេល​កើតហេតុ​ គេ​ឃើញ​ស្ត្រី​ខាងលើ​កំពុង​ហាល​ត្រីសុខៗ ស្រាប់តែ​ដើម​ដូង​ងាប់ ​ពុកផុយ ប្រហែល៥ម៉ែត្រ ​បាន​បាក់​ពាក់កណ្តាល​ដើម ធ្លាក់ចុះ​មកក្រោម​សង្កត់​ចំក្បាល​ស្ត្រី​ខាងលើ​សន្លប់​និង​របួសធ្ងន់​។ភ្លាមៗនោះ សាច់ញាតិ​ភ័យ​ស្លន់ស្លោរ​ពេក ខ្លាច​ជនរងគ្រោះ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ក៏​ប្រញាប់​ប្រ​ញ៉ា​ល់​បញ្ជូន​តាម​រ៉ឺម៉ក​ទៅ​គ្លីនិក​ឯកជន ព្រោះ​ស្ថានភាព​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ ៕