មិនដែលនាំរឿងល្អៗ ដូចប្រទេសដ៏ទៃសោះ!!! ចាប់ខ្លួនជនជាតិចិន៣នាក់ ក្រោយពីប្រើអំពើហិង្សាជំរិតទារប្រាក់ ៤៥.០០០ដុល្លារ នៅភ្នំពេញ
ភ្នំពេញៈ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនជាតិចិន៣នាក់ ជាបុគ្គលិកក្រុមហ៊ុនកម្ចីប្រាក់ ហ័ងស៊ីង ដែលបានប្រើប្រាស់អំពើហិង្សា និងគំរាមទារប្រាក់ពីជនជាតិចិនដូចគ្នា ដែលជំពាក់ចំនួន៤៥.០០០ដុល្លារ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៤ៈ៣០នាទីរសៀល នៅចំណុចទីតាំងកម្ចីប្រាក់ ហ័ងស៊ីង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។