ខេត្តតាកែវៈ នៅរសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ ដោយមានការចូលរួមសម្របសម្រួលមួយនិងលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត រួមជាមួយនិងអាជ្ញាធរស្រុក និងកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ចំនួន២កន្លែង នៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។








