កុំចេះតែហ៊ាន! លោកចោថ្លើមធំដែលហានឆក់កាំភ្លើងខ្លីលោកម៉េង វិមានតារា អធិការរងខណ្ឌមានជ័យពេលនេះត្រូវ....
ភ្នំពេញ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពឆក់ការបូបលោកអធិការរងជ័យខណ្ឌមានជ័យពេលនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួន កាលពីរវេលាម៉ោង ៦និង ០០ នាទីល្ងាច នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ។ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១ និង ០០ នាទី រសៀល នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។