ចយអើយ!!! មកស្រុកខ្មែរមិនគិតរកសុីត្រឹមត្រូវទេ បែរជាធ្វើចោរ..
ភ្នំពេញ៖ កាលពីម៉ោង២រំលងអធ្រាត្ រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ក្នុងចំណោម២នាក់ មានឈ្មោះង្វៀង យ៉ាំងទឹង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ក្រោយពីពួកគេធ្វើសសម្មភាព គាស់សោទ្វារផ្ទះលួចម៉ូតូ របស់ជនជាតិវៀតណាមដូចគ្នាមានឈ្មោះ ជា សំណាង ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងឈើ ស្នាក់នៅផ្ទះ១៩៩ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។