ចាំមើល៍! យាយភូ អាងនរណាទៀត...សម្ដេចហ៊ុន សែន បញ្ជាឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពរំលោភឆ្នេរសមុទ្រព្រែកត្រែង ខេត្តព្រះសីហនុហើយ ?
ព្រះសីហនុ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អញ្ជើញចុះទៅត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹកហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយយកដីដែល បានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម។


















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។