ចឹងតើបានទឹកសមុទ្រ ចេះតែខូច!!! សំណង់ខុសច្បាប់របស់ លោក តាំង សុខុម ថៅកែទិញលក់បង្គា ក្តាម ត្រីសមុទ្រ ត្រូវអាជ្ញាធរខេត្ត កំណត់ឲ្យរុះរើរយៈពេល១៥ថ្ងៃ គ្មានការតវ៉ា
ព្រះសីហនុៈ សំណង់ខុសច្បាប់ដ៏រឹងមាំ សាងសង់រំលោភលើដីឆ្នេរសមុទ្រ របស់លោក តាំង សុខុម ថៅកែទិញលក់បង្គា ក្តាម ត្រីសមុទ្រតំបន់ ផ្លូវចូលកោះព្រាប ស្ថិតក្នុងភូមិ៣ សង្កាត់ លេខ១ ក្រុង.ខេត្តព្រះសីហនុ (ជាប់ផ្ទះពូចក់លក់បាយ) ត្រូវបានមន្រ្តីរដ្ឋបាលក្រុង សហការជាមួយមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ កំណត់ឲ្យធ្វើការរុះរើចេញវិញឲ្យអស់ ក្នុងរយៈពេល១៥ថ្ងៃ ជាកំណត់ដោយគ្មានការតវ៉ា ក្នុងករណី ម្ចាស់សំណង់មិនអនុវត្តន៏តាមរដ្ឋបាលខេត្ត នឹងមានវិធានការតាមផ្លូវច្បាប់។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។