ដុតបាត់!!! អ្នកស្រី ខៀវ សារ៉ុ​​​​​​​​​ន តំណាងប្រជាសហគ​​​​​​​​​​មន៍ មុនបើកវគ្គបណ្តុះបណ្តាលពីវិ​​​​​​​​​ធីចិញ្ចឹមមា​​​​​​​​​​ន់ អ្នកភូមិ​​​​​​​​​បានទៅសុំការអនុ​​​​​​​​ញ្ញាតពីលោក អភិបា​​​​​​​​​លស្រុក និ​​​​​​​​​​​​​​​​​​​​​ងការិយាល័យកសិកម្មស្រុ​​​​​​​​​ករួចហើយ តែបែរជាលោ​​​​​​​​​​​​​​​​​​ក សំអុល អធិការស្រុក ឆ្លើយថាគ្មានច្បាប់អនុញ្ញាត...
-

ស្វាយរៀងៈ នៅ​ថ្ងៃចន្ទទី១៧ ខែកញ្ញា ឆ្នាំ២០​​​​​​​​​​​​​​​​​​​១៨នេះ កម្លាំងសមត្ថកិច្ចនគរបា​​​​​​​​​លប៉ុស្តិ៍ ក្រោម​​​​​​​​​ការត្រួតពិនិត្យ និងប​​​​​​​​​ញ្ជាពីអធិការស្រុក​​​​​​​​​រមាសហែកគឺ​​​​​​​​​លោក សំអុល​​​​​​​​​​​​​​​​ បានចុះហាមឃាត់ប្រជាសហគ​​​​​​​​​មន៍​​​​​​​​​​ដែលកំពុងតែទ​​​​​​​​​ទួលវគ្គបណ្តុះ ប​​​​​​​​​ណ្តាលពីវិធីចិ​​​​​​​​​ញ្ចឹមមាន់ តាមបែ​​​​​​​​​បធម្មជាតិនិ​​​​​​​​​​​​​​​​​​​​ងការផ្សំចំណីមាន់តាមបែប​​​​​​​​​​​​​​​​ធម្មជាតិ របស់ប្រជាសហគ​​​​​​​​​មន៍នៅភូមិត្រពាំ​​​​​​​​​ងពពេល ឃុំអំ​​​​​​​​​ពិល ស្រុករមា​​​​​​​​សហែក ខេត្ត​​​​​​​​​​​​​​​​​​​ស្វាយរៀង។

​​​​​​​​​​​​ចំពោះករណីការចុះ​​​​​​​​​ឃាត់ប្រជាសហគម​​​​​​​​​ន៍បានបង្កឲ្យភ្ញា​​​​​​​​​​​​​​​​​​​​​​​ក់ផ្អើលនិ​​​​​​​​​ងមានការងឿង​​​​​​​​​ឆ្ងល់យ៉ាងខ្លាំង​​​​​​​​​​ពីសំណា​​​​​​​​​​​​​​​​​​​​​ក់ប្រជាពលរដ្ឋ ខណៈដែលតំណាងប្រជា​​​​​​​​​សហគមន៍ហៅទ​​​​​​​​​​ង្វើនេះថា ជា​​​​​​​​ការគំរាមកំ​​​​​​​​​ហែង និងរា​​​​​​​​​​រាំងការអ​​​​​​​​​​​ភិវឌ្ឍក​​​​​​​​ម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ប​​​​​​​​ង្អាក់ការចង់​​​​​​​​​​ចេះចង់ដឹងរបស់​​​​​​​​អ្នកភូមិ។ អ្នកស្រី ខៀវ សារ៉ុ​​​​​​​​​ន តំណាងប្រជាសហគ​​​​​​​​​​មន៍ក្នុងភូ​​​​​មិពពេល បាន​​​​​​​​​​ថ្លែងប្រា​​​​​​​​​​​​​​​​​​​​​​​​​​​ប់ឲ្យដឹងថា មុនបើកវគ្គបណ្តុះបណ្តាលពីវិ​​​​​​​​​ធីចិញ្ចឹមមា​​​​​​​​​​ន់នេះ អ្នកភូមិ​​​​​​​​​បានទៅសុំការអនុ​​​​​​​​ញ្ញាតពីលោក អភិបា​​​​​​​​​លស្រុក និ​​​​​​​​​​​​​​​​​​​​​ងការិយាល័យកសិកម្មស្រុ​​​​​​​​​ករួចហើយដែរ ហើយ​​​​​​​​​ក៏ទទួលបានការ​​​​​​​​​​យល់ព្រមឯកភា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពផងដែរ ប៉ុន្តែដ​​​​​​​​​​​ល់ពេលបង្រៀ​​​​​​​​​​​​​​​​​​​​​ន បែរជាសមត្ថកិច្ចចុះមក​​​​​​​​​​បិទវគ្គ បណ្តុះបណ្តា​​​​​​​​​លវិញដោយន​​​​​​​​​​​​គរបាលប្រា​​​​​​​​​​ប់ថា មកពី​​​​​​​​​អ្នកភូមិមិនសុំ​​​​​​​​​​​​​ច្បាប់ជួ​​​​​​បជុំគ្នាពីសាលាខេត្ត។
ផ្ទុយពីការលើកឡើងពីតំណាងប្រ​​​​​​​​​ជាសហគ​​​​​​​​​មន៍ លោ​​​​​​​​​​​​​​​​​​ក សំអុល អធិការស្រុក រមា​​​​​​​​​​សហែកបានប្រាប់​​​​​​​​​​​​​​​ឲ្យដឹងនៅរ​​​​​​​​​សៀលថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ​​​​​​​​​ថា ការធ្វើស​​​​​​​​​​កម្មភាពបង្រៀ​​​​​​​​នពីវិធី ចិញ្ចឹមមា​​​​​​​​​ន់របស់សហគម​​​​​​​​​​​ន៍សាមគ្គី​​​​​​​​​​​​​​​​​​​​រមាសហែកនោះ គឺពួកគាត់មិនបា​​​​​​​​​​នសុំច្បាប់ទេហើយ​​​​​​​​ក៏គ្មានច្បាប់មកដែរ​​​ ​​​​​​ដោយនាំគ្នារៀន​​​​​​​​​​​គ្មានការសុំច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយ ទើបមានកម្លាំងទៅហាមឃា​​​​​​​​​​ត់នូវស​​​​​​​​​​​​​​កម្មភាពទាំងនេះ ។
ករណីហាមឃាត់នេះដែរ ​​​​​​​​លោកស៊ឹង សែនក​​​​​​​​​រុណា មន្ត្រីជាន់​​​​​​​​​ខ្ពស់នៃសមាគម អាដ​​​​​​​​​​ហុកបានប្រាប់នៅរសៀលរសៀលថៃ្ង​​​​​​​​​​ម្សិលមិញឲ្យដឹងថា «ក្នុង​​​​​​​​​ករណីបើយើង​​​​​​​​​ពិនិត្យមើល​​​​​​​​​​​​​​​​ទៅរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជាយើងដូចជា​​​​​​​​​សេចក្តីប្រកាសជាស​​​​​​​​​កល កតិកាសញ្ញា​​​​​​​​​​​​​​​​​​ ស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយទៅលើ កតិកាសញ្ញាទាំងអស់នេះ ហើយទង្វើដែល អាជ្ញាធរចុះ​​​​​​​​​ទៅឃាត់នោះ គឺជាទង្វើបំពានទៅលើការបិ​ទសិទ្ធិសេរីភាព នៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុង​​​​​​​​​នោះមាន៣រួម​​​​មាន សិទ្ធិក្នុងការជួបប្រជុំសិទ្ធិខាងសមាគម និ​​​​​​​​​ងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ » ៕