សំណុំរឿង ពលរដ្ឋម្នាក់ប្តឹង លោក ស៊ីម តារា និងបក្ខពួក លក់ដីឡូតិ៍ខ្យល់ នៅសង្កាត់គងនយ ខណ្ឌដង្កោ ត្រូវបានបញ្ចប់ដោយសារ ក្រុមបោកប្រាសព្រមសងលុយវិញ
ភ្នំពេញ៖ លោកមេធាវី សួស វណ្ណៈ មេធាវីការពារសិទ្ធ និងជាតំណាងឲ្យដើមបណ្តឹងឈ្មោះ ថា ឡាវី ដែលបានដាក់ពាក្យប្តឹង លោក ស៊ីម តារា ដែលគេស្គាល់ថា ជាសាស្ត្រាចារ្យល្បីឈ្មោះខាងបង្រៀន និងបង្វឹកមនុស្សឲ្យចេះរកស៊ី និងបក្ខពួកចំនួន ២នាក់ទៀត ឈ្មោះ ឡាយ សំណាង និងឈ្មោះ សេង ដាលីន ដើម្បីទាមទារប្រាក់ថ្លៃដី ចំនួន ៤៦៧៥ដុល្លារ វិញ ក្រោយពីរកឃើញថា ក្រុមលោក ស៊ីម តារា បានលក់ដីខ្យល់នោះ បានបញ្ជាក់តាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា សំណុំរឿងនេះបានបញ្ចប់ហើយ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។