នៅទីបំផុត ! លោកឪ ស៊ុច និមន្តមកដល់ទឹកដីខ្មែរហើយ...
Heang
-

ប្រភពពីព័ត៌មានក្នុងស្រុកបានឱ្យដឹងថា នៅថ្ងៃទី០២ ខែកក្កដានេះ លោកឪ ស៊ុច ដែលជាព្រះសង្ឃខ្មែរលើ ដែលទទួលបានការរើសអើងពីជនជាតិថៃ បាននិមន្តមកដល់ប្រទេសកម្ពុជាហើយ ដោយព្រះអង្គនឹងមកគង់នៅវត្តនាគវ័ន ក្នុងខណ្ឌទួលគោក។

លោកឪ ស៊ុច ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឆ្លើយតបនឹងសំណូមពររបស់លោកតា ដោយអនុញ្ញាតឱ្យគង់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា។

លោកឪ ស៊ុច ក៏ត្រូវបានសម្តេចតេជោហ៊ុន សែន ផ្តល់យោបល់អោយនាយករដ្ឋមន្ត្រីកម្ពុជា ទូលស្នើសុំព្រះមហាក្សត្រ ដើម្បីប្រគេនសញ្ជាតិខ្មែរដល់លោកឪផងដែរ៕