ឧត្តមហង់ ជួន ណារ៉ុន សម្រេចឱ្យលោក មូល ស៊ុយហេង បន្តធ្វើនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ វិញហើយ ក្រោយពីមានការតវ៉ា
ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយពីមានផ្ទុះការតវ៉ាលោកគ្រូ អ្នកគ្រូ និងសិស្សមួយចំនួន នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រឿងផ្ទេរលោក មូល ស៊ុយហេង ពីនាយកសាលា ទៅធ្វើការនៅមធ្យមសិក្សាចំណេះទូទៅ និងបច្ចេកទេសនោះ។ ឯកឧត្តមហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ហើយបានសម្រេចឱ្យលោក មូល ស៊ុយហេង បន្តតួនាទីជានាយកសាលាដដែល។ មុននឹងឈានដល់ការសម្រេចនេះ ឯកឧត្តមរដ្ឋមន្ត្រី សម្រេចឱ្យមានការបោះឆ្នោតពីលោកគ្រូ អ្នកគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះ ដោយទទួលបានសំឡេងគាំទ្រ៩៧សំឡេង លើសំឡេង១៥១។ តាមរយៈសំឡេងគាំទ្រច្រើននេះ ទើបឯកឧត្តមហង់ ជួន ណារ៉ុន សម្រេចឱ្យលោក មូល ស៊ុយហេង បន្តធ្វើនាយកវិទ្យាល័យវិញ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។