រឿងដែលកូនចៅគ្រប់គ្នាគួរចាប់អារម្មណ៍...វ័យកាន់តែចាស់ ស្មារតីកាន់តែវង្វេង ហើយបើយើងបណ្តើយឲ្យគាត់រស់នៅលំបាកវេទនាទៀតនោះ សួរថាពេលឈឺស្កាត់ បាននរណាចាំមើលគាត់...(មានវីដេអូ)
-

ដំណើរជីវិតរបស់មនុស្សម្នាក់ៗ ពិតជាលំបាកខ្លាំងណាស់ គ្រាន់តែថា គាត់ម្នាក់នោះមានសំណាងកើតនៅក្នុងត្រកូលអ្នកក្រ ឬអ្នកមានតែប៉ុនណោះ។ តួយ៉ាងដូចជាជីវិតរបស់លោកយាយ និងក្មេងស្រី ជាច្រើននាក់ដែលកំពុងជួបនូវការលំបាកនៅក្នុងជីវិត។

យ៉ាងណាមិញយើងងាកមកមើលពីជីវិតរបស់លោកយាយ ដែលមានអាយុកាន់តែច្រើន ហើយជីវិតក៏លំបាកថែមទៀត។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់បងប្រុស Phalla Phorn បានរៀបរាប់ថា "វាជារឿងដែលកូនចៅគ្រប់គ្នាគួរចាប់អារម្មណ៍ និង យកចិត្តទុកដាក់ចំពោះលោក ព្រោះលោកចាប់ផ្តើមវង្វេងវង្វន់ជាបណ្តើរៗអស់ហើយ ។ ចាស់ៗជាច្រើនគឺភ្នែកងងឹត ពិការដៃពិការជើងដើរមិនរួច អាចន៍នោមដោយខ្លួនឯង ហើយឈឺស្កាត់គ្រប់ពេលទាំងអស់ ពិបាកខ្លាំងណាស់ ។ ដូចថ្ងៃនេះស្រាប់ ខ្ញុំបានចុះមកដល់ភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីសួរសុខទុក្ខ និងជួយទៅដល់លោកតា លោកយាយខ្លះដែលខ្វិន ងងឹតភ្នែក ពិការដើរមិនរួចជាដើម ។ ជីវិតចុងក្រោយសម្រាប់លោក ដូចជាពិបាកពេកហើយ ។ យ៉ាងណាមិញ ក្នុងនាមយើងទាំងអស់គ្នាជាកូនចៅ សូមកុំទុកលោកចោលអី" ។
មានវីដេអូ៖ ប្រភព៖ Phalla Phorn