បែបថ្នាំដល់កំរិត!!! ឈប់ម៉ូតូបបួលម្ចាស់ផ្ទះកាប់មួយស្មើ ដល់គេមិនតប កាប់បំផ្លាញ់ទ្រព្យសម្បត្ដិក្នុងផ្ទះគ្មានសល់ រួមទាំងឡានមួយគ្រឿងទៀត...
កណ្តាលៈ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ឈុន ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិសង្កាត់កើតហេតុ មុខរបរ មិនពិតប្រាកដ។ បានប្រើអំពើហិង្សាដោយចេតនា ទៅលើសំភារៈជនរងគ្រោះចំនួន២នាក់ រួមមានទី១មានឈ្មោះ ឃឹម សុភក្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីក្រសួងផែនការ ទីលំនៅភូមិសង្កាត់កើតហេតុ។ សម្ភារៈខូចខាត រានទេវតា១.ទូកញ្ចក់ចំនួន២.ធុងទឹកកកចំនួន២. ភេសជ្ជៈចំនួន៥កេស និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។