ជនល្មើសម្នាក់ រត់គេចខ្លួនដោយសុវត្ថិភាព ខណៈពេលដែលមន្ដ្រីពន្ធនាគារ ដឹកយកមកប្រកាសសាលក្រម នៅសាលាដំបូងខេត្តខត្តរឧត្តរមានជ័យ
ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៩ៈ៤០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ជនល្មើសម្នាក់ មានឈ្មោះ តែម ធួន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ តាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងឃុំខ្លួននៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។ បានរត់គេចខ្លួនបាត់ ក្រោយពេលដែលមន្ដ្រីពន្ធនាគារ នាំខ្លួនមកប្រកាសសាលក្រម ពីបទលួច ផ្ដើមគំនិតក្នុងអំពើលួច ទទួលផលចោរកម្ម ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីមិនរាងចាល ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។