ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានចេញណែនាំមួយស្ដីពី”ការការពារសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ ជាពិសេសភ្ញៀវទេសចរណ៍ចិន ដែលបានមកទស្សនាកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានឲ្យដឹង ថា ដើម្បីបង្ការ និងធានាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរណ៍ជនជាតិចិន ក្រសួងទេសចរណ៍ ធ្វើការណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ខិតខំយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្សាន្តនៅកម្ពុជា។



