កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឆ្មក់បង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង នៅក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនមនុស្សប្រុសស្រី១៨នាក់ និងដកហូតទូហ្គេម១០គ្រឿង
ភ្នំពេញៈ កាលពីវេលាម៉ោង០៨ៈ៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតវិហារឥស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សិត្យា បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង នៅក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួនជាច្រើននាក់នាក់ និងទូហ្គេមជាច្រើនគ្រឿងផងដែរ។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។