កាលពីប៉ុន្មានថ្ងៃមុននេះ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយរូបភាពប៉ុន្មានសន្លឹក របស់ព្រះពោធិវង្សា ពៅ រតនា រាជាគណៈព្រះសមុហ៍គណៈខេត្តកណ្តាល ព្រះវិន័យធម៌អនុគណស្រុកកៀនស្វាយ ព្រះចៅអធិការវត្តកៀនស្វាយក្រៅ ដែលបង្ហាញពីពិធីសម្ពោធបន្ទប់កុដិលោកសង្ឃមួយអង្គ ដែលមានការរៀបចំ តុបតែងយ៉ាងប្រណីត សុទ្ធតែលំដាប់ VIP ទៀតផង។ អ្វីដែលអស្ចារ្យជាងនេះ គឺថាគ្រឿងសង្ហារឹមដែលប្រើប្រាស់ក្នុងកុដិ មិនថាតែក្នុងបន្ទប់សឹង បន្ទប់ទទួលភ្ញៀវ គឺសុទ្ធតែជាឈើប្រណីត ដែលមានតម្លៃរាប់ពាន់ដុល្លារ រីឯបន្ទប់ទឹកវិញ ក៏ត្រូវបានដេគ័រឡើងដូចបន្ទប់ក្នុងសណ្ឋាគារលំដាប់ផ្កាយផងដែរ។

យ៉ាងណាមិញ គ្រាន់តែឃើញរូបភាពទាំងនោះភ្លាម ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាធ្វើការបញ្ចេញមតិខុសៗគ្នា ទៅតាមការយល់ឃើញរៀងៗខ្លួន ជាហេតុនាំឲ្យមានអ្នកស៊ែរចែកចាយជាបន្តបន្ទាប់តែម្ដង។ គួរឲ្យដឹងដែរថា ពិធីបើកសម្ពោធបន្ទប់កុដិលំដាប់ VIP នេះ គឺស្ថិតនៅខេត្តកណ្ដាល របស់លោកសង្ឃព្រះនាម ពៅ រតនា ចៅអធិការវត្តកៀនស្វាក្រៅ៕








