ភ្នំពេញ ៖ ខណ្ឌចំការមន ជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ហើយក៏ខណ្ឌដែលសំបូរទៅដោយល្បែងសុីសងច្រើនជាងគេផងដែរ ដោយមិនដឹងថា អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើមិនដឹង ឬក៏បិតភ្នែកម្ខាង បើកភ្នែកម្ខាងមើលមិនខ្វល់ ខណះដែលលោក ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញទើបតែឡើងកាន់តំណែងថ្មីមិនសូវបញ្ចេញថ្វីដៃ ។

ជាក់ស្ដែងមានទីតាំងណេតបង្កប់ល្បែងភ្នាល់បាល់ចំនួន២កន្លែងក្បែរគ្នា ដែលដាក់ស្លាកយុីហោ 63 NET មួយទីតាង និងគ្មានដាក់ស្លាកយុីហោ មួយទីតាំង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលកំពុងបើកលេងយ៉ាងរលូនដោយមិនដែលឃើញអាជ្ញាធរមូលដ្ឋានចុះទៅត្រួត្យពិនិត្យ និងបង្ក្រាបនោះឡើយ នេះអាចថាម្ចាស់ទីតាំងខាងលើបានធ្វើការបំភ័យ ឬប្រគល់លាបសក្ការៈហើយ បានជាស្ងាត់ឈឹងប្រៀបដូចចោរលួចសេះយ៉ាងដូច្នេះ។ បើគ្មានចំណាត់ការយ៉ាងដូច្នេះ ហាក់ដូចជាសេរីពេក បទល្មើសពេញបន្ទុកបិទភ្នែកធ្វើមិនដឹង លុយចូលហោប៉ៅពេញតែម្តង។ តែបើយោងតាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមន្ត្រីមូលដ្ឋានធ្វើការបង្ក្រាបរាល់បទល្មើសដែលបានកើតឡើងក្នុងមូលដ្ឋាន ទោះធំក្តីតូចក្តីត្រូវតែបង្ក្រាបឲ្យខានតែបាន។

ប្រជាពលរដ្ឋទូទៅបានលើកឡើងថា ប្រសិនបើបណ្តោយឲ្យកន្លែងចាក់បាល់ដែលបានដាក់ជាលក្ខណះអ៊ីនធើណេត ឲ្យនៅតំណើរការនេះ តើភូមិឃុំមានសុវត្តិភាពនៅឯណាទៅ ប្រសិនបើលោកអភិបាល និងលោកអធិការនគរបាលខណ្ឌចំការមន នៅបណ្តែតបណ្តោយដូច្នេះ ។ អ៊ីចឹងប្រជាពលរដ្ឋមានតែសូមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត ល្មមដល់ពេលវះកាត់សមត្ថកិច្ចថ្នាក់ក្រោមដូចលោកអធិការនគរបាលខណ្ឌចំការមនហើយ។

ភ្ងាក់ងារសាព័ត៌មានKhmer News យើងខ្ញុំ និងធ្វើការបកស្រាយជូន ពីអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាខាងលើនេះជានិច្ច ៕



ដោយៈ ភារ៉ា