សំរាប់រដូវក្ដៅ ខាងមុខនេះ យូរី ចេញចំរៀងមួយបទ "Crazy " ញាក់កន្ត្រាក់អារម្មណ៍ទៀតហើយ
ភ្នំពេញៈ តារាចម្រៀងតូចច្រឡឹកគួរឲ្យខ្នាញ់ កញ្ញា យូរី ទើបនឹងលេចមុខមាត់ខ្លាំងលើឆាកតន្រ្តីអន្តរជាតិកាលពីថ្មីៗនេះ។ ត្រៀមស្វាគមន៍រដូវក្តៅ និងរដូវកើបលុយ តារាស្រីរូបនេះបានបញ្ចេញបទចម្រៀងថ្មីញាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងមិនចាញ់បទមុនៗឡើយ។

កន្លងមកបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ជាច្រើនរបស់យូរី បានផ្ទុះការគាំទ្រខ្លាំងមិននឹកស្មានដល់ដូចជាបទ”ចាក់ទឹកដូង” និងបទ”រាំស្កុប” ជាដើម។ មិនឲ្យស្ងាត់បទចាស់ទាន់យូរីបានព្រលែងបទ”Crazy” ដើម្បីកម្តៅសាច់ដុំវាយលុកទីផ្សារ និងត្រៀមរាំកម្សាន្តនៅរដូវក្តៅនេះផងដែរ។ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះបានបញ្ជាក់ថា បទថ្មីរបស់នាងកាន់តែប្លែក ហើយក៏សម្រិតសម្រាំងក្បាច់រាំជាពិសេស ដើម្បីប្រាកដថាមិនធ្វើឲ្យអ្នកគាំត្រនាងខកចិត្ត ៕

























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។