សុភ័ក្រ កុសុម៉ា សុខៗសួររកគ្រូពេទ្យ ធ្វើឲ្យអ្នកគាំឡើងប្រហោងពោះ ...
-

តារាសម្តែង ពិធីការិនី និងជាតារាចំរៀងដ៏មានប្រជាប្រិយភាព កញ្ញា សុភ័ក្រ កុសុម៉ា ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ឪពុកម៉ែបងប្អូន ព្រមទាំងផ្ទុះសំណើចរាល់ពេល ដែលមានវត្តមានកញ្ញា។ ស្រាប់តែពេលនេះ តារាស្រីស្រស់ស្អាតរូបនេះ ក៏បានសួរទៅកាន់បងប្អូន ទាក់ទិនទៅនឹងពេទ្យជំនាញខាងតំរង់នោមទៅវិញ។


ជាក់ស្តែងគ្រាន់តែកញ្ញា ធ្វើការបង្ហោះសារភ្លាម ក៏មានអ្នកគាំទ្រក៏ដូចជា ប្រិយមិត្តជាច្រើនមានការព្រួយបារម្ភជាខ្លាំង មិនដឹងថាកញ្ញាមានបញ្ហាធ្ងន់ធ្ងរយ៉ាងណា បានជាដល់ថ្នាក់ បង្ហោះសារចង់ដឹឹងពីគ្រូពេទ្យដែលមានឯកទេសខាងតំរងនោម។


យ៉ាងណាមិញកញ្ញាក៏បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញាថា "មានបងប្អូនណាស្គាល់ពេទ្យពូកែខាងតំរង់នោមទេ ខ្ញុំមានបញ្ហាធំដោយសារតែការងារច្រើនចូលចិត្តទប់ទឹកនោមបណ្តាលអោយបត់ជើងតូចចេញឈាម? ចឹងសូមបងប្អូនជួយប្រាប់ផង"



ប្រភព៖រូប សុភ័ក្រ កុសុម៉ា