កាលពីយប់ម្សិលមិញនេះ ប្អូនប្រុស តាំង គីមឡេង ក៏បានទៅជួបលោកតាកម្សត់ ដែលរស់នៅម្នាក់ឯង ក្នុងខ្ទមកំសត់ ទឹកស្អុយលិចចូលក្រោមផ្ទះ។ យ៉ាងណាមិញប្អូនប្រុស តាំង គឹមឡេង ក៏បានទៅជួបជាមួយនឹងលោកតា រួមទាំងបង្ហោះវីដេអូ អមជាមួយនឹងរូបភាព បង្ហាញពីជីវិតដ៏កំសត់របស់លោកតា ជាហេតុធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងកំសត់ទៅតាមលោកតាដែរ។
ជាក់ស្តែងប្អូនប្រុសក៏បានរៀបរាប់ថា "លើសពីអាណិតហើយគិតហេតុអ្វីកូនចៅរបស់លោកតាទុកលោកតាចោលឲ្យវេទនាបែបនេះ?លោកមានឈ្មោះ ជួន អាយុ៨៥ឆ្នាំរស់នៅកំសត់ក្នុងផ្ទះខ្ទមលិចទឹកដោយមានកូន៣នាក់តែមិនសូវអើពើព្រោះមានគ្រួសារអស់ហើយកូនចៅលោកតាគឺនៅក្បែរផ្ទះលោកតាតែដល់ពេលដែលគេមកជួយទើបកូនចៅមកអើពើហឹមហេតុអ្វីជីវិតលោកតាកំសត់បែបនេះអ្នកទាំងអស់គ្នាអាចមកជួបលោកតាបានបើគិតថាជាវិដេអូមិនពិតដោយលោកតារស់នៅភូមិព្រែកហូ ឃុំព្រែកហូរលិច ស្រុកតាខ្មៅ ខេត្តកណ្តាល ?លោកតា"។
មានវីដេអូ៖
ប្រភព៖ តាំង គីមឡេង