បងប្អូនសូមប្រុងប្រយ័ត្ន...ជនខិលខូចបាច ពង្រាយវីសពេញផ្លូវ នៅជិតសាលា AUPP នៅជិតវត្តទួល...(មានវីដេអូ)
-

បងប្រុសម្នាក់ដែលមានគណនីឈ្មោះថា Sovan Koma បានបង្ហោះវីដេអូ ដ៏គួរឲ្យហួសចិត្ត ដោយមានបងប្អូនមួយចំនួនតូចបានយកវីសទៅបោះពង្រាយ តាមដងផ្លូវ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសខាងលើបានរៀបរាប់ថា "សួស្ដីបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំបានជួបរឿងមួយនឹកស្មានមិនដល់ ខ្ញុំបានទៅលេងផ្ទះពូខ្ញុំនៅជិតសាលា AUPP នៅជិតវត្តទួលអស់លោក មិនដឹងថាជនណាទេបានពង្រាយវីសពេញផ្លូវ បងប្អូនមេត្តាប្រុងប្រយ័ត្នផង អាចជួបរឿងមិនល្អណា នេះខ្ញុំបាទជិះកង់អាគុយផងវាមានហ្វាភ្លឺ ចុះបើបងស្រីៗចេញពីធ្វើការយប់ៗវិញ បានកិនវីសបែកកង់ទៅធ្វើមិច វិញ ឬអាចជួបចោលក៏ថាបាន ចឹង បងៗមេត្តាប្រុហប្រយ័ត្នទាំងអស់គ្នាណា ហើយក៏សូមផ្តាំទៅបងៗដែលប៉ះកង់មួយចំនួនតូច ដែលមានគំនិតថោកបែបនេះក៏ឈប់ទៅណាបងៗ បើចំបងប្អូនបហឯងវិញបងឯងដឹងហើយ កម្មមានណាបងមិនដល់ជាតិក្រោយទេ ឈប់បានឈប់ទៅ ហើយនឹងជនខិលខូចមួយចំនួនទៀត ឈប់បានឈប់ទៅ បងប្អូនជួយស៊ែរផង អោយបងប្អនដ៏ទៃទៀតបានដឹងផង ខ្ញុំមិនមែនចង់បានឡែក នឹងស៊ែរទេណា បងៗជួបផ្ទាល់បានដឹង អរគុណ"



មានវីដេអូ៖



ប្រភព៖​Sovan Koma