នារីៗមួយចំនួន ដែលចង់បានថ្លៃទឹកដោះខ្ពស់!!! មុននិងសម្រាចចិត្តយកប្ដី គួរតែអានសារទាំងអស់នេះសិនទៅ អ្នកនិងដឹងថាគួរសម្រាចចិត្តបែបណា....
-

ប៉ុន្មានថ្ងៃនេះឃើញគេតវ៉ាគ្នារឿងថ្លៃទឹកដោះសំបើមណាស់ ខ្ញុំលេង Facebook 7 ឆ្នាំហើយមិនដែលបញ្ចេញមតិអី រញេរញៃក្នុង Facebook ទេ តែថ្ងៃនេះសូមនិយាយផ្តាំបងប្អូនស្រីៗយើងបន្តិចហើយ ការពិតទៅរឿង រើសគូរអនាគតវាមិនសំខាន់លើរឿងថ្លៃទឹកដោះតិចរឺច្រើនទេ សំខាន់ត្រូវមើលលើអ្នកដែលយើង រើសនោះ គាត់ជាមនុស្សប្រភេទណា តើយើងអាចផ្ញើវាសនាលើគាត់ទៅថ្ងៃអនាគតបាន រឺ អត់ ? នេះជាចំនុចដែលសំខាន់ជាងលុយទៅទៀត លុយ 10000$ រឺ 20000$ យើងចាយតែមួយរយៈគឺអស់ហើយ តែបើយើងយកប្តីមានគំនិតវិញ យើងអាចចាយបានពេញមួយជីវិត។

?សូមនិយាយរឿងខ្ញុំផ្ទាល់វិញ ខ្ញុំជ្រើសយកប្តីខ្ញុំចាប់ដៃគ្នាសាងអនាគតជាមួយគ្នាអស់រយៈពេលជាង 10 ឆ្នាំមកហើយមានកូនរហូតដល់ 3 នាក់ហើយ តែខ្ញុំមិនទាន់ទទួលបានថ្លៃទឹកដោះ សូម្បីតែមួយ 1 $ ណាទ្បើយពីប្តីខ្ញុំ ព្រោះយើងទាំងពីរមិនទាន់បានរៀប អាពាហ៏ពិពាហ៏ទ្បើយ តែអ្វីដែលខ្ញុំទទួលបានពីគាត់នោះ គឺវាលើសតំលៃថ្លៃទឹកដោះ តំលៃអាពាហ៏ពិពាហ៏ទៅទៀត ថ្វីបើយើងទាំងពីរមិនទាន់បានរៀបអាពាហ៏ពិពាហ៏មែន តែយើងអាចរស់នៅជាមួយគ្នារយៈពេលជាង 10 ឆ្នាំយ៉ាងមានក្តីសុខ ហើយអ្វីដែលខ្ញុំទទួលបានពីគាត់គឺវាមានច្រើនលើសលប់ ដូចជា

?គាត់ជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់

ក្នុងគ្រួសារ

?គាត់តែងតែគិតរកជំនួញថ្មីៗដើម្បីអភិវឌ្ឈន៏គ្រួសារ

?ស្រលាញ់ប្រពន្ធកូន អោយតំលៃប្រពន្ធ

?គាត់តែងតែតាមចិត្តខ្ញុំជានិច្ច មិនថាខ្ញុំចង់បានអ្វី

គាត់មិនដែលប្រកែកទ្បើយ

?គ្រឿងអលង្ការ ប្រពន្ធអាចកម្មង់បានតាមចិត្ត ខ្លួន

គាត់វិញ តែចិញ្ចៀនមួយវង់គឺគ្រប់ហើយ

?ការបូបខ្ញុំទិញមួយដង មួយគ្រែ ខោអាវទិញមួយ

ដងចង់មួយទូ គាត់មិនចេះថា ឲតែប្រពន្ធសប្បាយចិត្ត

?ដំណើរកំសាន្ត ក្នុងស្រុក និង ក្រៅប្រទេស

មួយឆ្នាំមិនក្រោម 20ដង កន្លែងល្អៗណាក៏

ជូនប្រពន្ធអោយស្គាល់

?ពេលឈ្លោះតែងតែនិយាយរកខ្ញុំមុនទោះបីជាខ្ញុំជា

អ្នកខុស

?karaoke club យូៗចូលម្តង តែចូលជាមួយខ្ញុំ ?

?គាត់តែងធ្វើជាភ្នំបាំងខ្ញុំពេលខ្ញុំមានបញ្ហា

?កន្លែងណាមានមុខមាត់ និង កិតិ្តយស តែងតែលើក

ប្រពន្ធទ្បើង

?គាត់ស្រលាញ់ខ្ញុំហើយ គាត់ស្រលាញ់ទាំងគ្រួសារខ្ញុំទៀត គាត់អោយតំលៃខ្ញុំនឹងគ្រួសារខ្ញុំណាស់

?គាត់តែងតែបំពេញក្តីស្រមៃ ដែរខ្ញុំតែងតែធ្លាប់តែគេងស្រមៃ តែពេលនេះក្លាយជាការពិតអស់ហើយ

ចង់សួរថាអ្វីដែលខ្ញុំទទួលបានពីគាត់រយៈពេលជាង 10 ឆ្នាំនេះ តើថ្លៃទឹកដោះ 50មុឺនដុល្លា ខ្ញុំប្តូរទេ ? ចំលើយគឺ ខ្ញុំអត់ប្តូរទេ ៕

បញ្ចាក់ :នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ បេីការនិយាយនេះមានការប៉ះពាល់អារម្មណ៍បងប្អូនណា ក៏សូមអធ្យាស្រយ័ផង ព្រោះខ្ញុំគ្មានបំណងទេ