មិនគួរឲ្យជឿ! អាយុ ០៥ឆ្នាំសោះ ឡើងមកបញ្ចេញសម្លេង ទាំងមិនភ័យ ហើយធ្វើបានល្អទៀត តែ…(មានវីដេអូ)
សីហា
-

ភ្នំពេញ៖ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ បានឈានមកកាន់សប្តាហ៍ទី៦ហើយ ដែលបេក្ខភាពនីមួយៗ សុទ្ធសឹងតែមានសមត្ថភាពខ្ពស់នៅក្នុងការបញ្ចេញសម្លេង និងធ្វើឲ្យCoach ទាំង៣ ត្រៀមចិត្តជ្រើសរើសមកធ្វើជាសិស្ស ។

ជាក់ស្តែងនៅយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បេក្ខភាព ស៊ៃ ស៊ុនហ័ង អាយុ០៥ឆ្នាំ មកពីខេត្តកំពង់ចាម ច្រៀងបទ៖ ដើរចេញដើម្បីក្ដីសុខបង ឡើងបញ្ចេញសម្ថភាព ច្រៀងបានយ៉ាងល្អ ទោះបីជាអាយុទើបតែ០៥ឆ្នាំក៏ដោយតែ សមត្ថភាព មិនធម្មតាទេ អាចប្រឈមមុខជាមួយគ្រូបង្ចឹក និងទស្សនិជនទាំងមិនមានភាពភ័យខ្លាច។

យ៉ាងណាមិញ សម្លេងកុមារីរូបនេះ នៅមិនទាន់ត្រូវចិត្តគ្រូបង្ចឹកទេ អាចថាបានសម្លេងនៅខ្ចីពេក មិនទាន់អាចទៅរួច ហើយណាមួយទើបតែរៀនថ្នាក់មត្តេយ្យប៉ុណ្នោះ ។

សូមទស្សនាវីដេអូខាងក្រោម៖