កំពុងតែដល់គូរជក់ចិត្ត សមត្ថកិច្ចមកដល់ល្មម ហើយវ៉ៃខ្នោះអ្នកជល់មាន់បាន៤នាក់ក្នុងចំណោមអ្នកលេងជាច្រើននាក់
-


ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងឆ្មក់បង្ក្រាបសង្វៀនជល់មាន់មួយកន្លែងឃាត់ខ្លួនក្រុមញៀនល្បែងសុីសងខុសច្បាប់ចំនួន៤នាក់ កាលពីវេលាម៉ោង៩និង ៤០នាទីព្រឹកថ្ងៃទី២៣ខែកញ្ញឆ្នាំ២០១៨នៅភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។


សមត្ថកិច្ចបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ទី១ / មានឈ្មោះ វុធ សុខវី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។


២ / ឈ្មោះ ស្រី រតនៈ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

៣ / ឈ្មោះ ឡេ មិនធី ហៅ សុខ ជាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងឈើ ទីលំនៅភូមិ លេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

៤ / ឈ្មោះ ឆោម សុងហ៊ួត ភេទប្រុស ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ពូក ទីលំនៅភូមិ ស្វាយសំរោង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

វត្ថុតាងដកហូត ៖ មាន់ជល់ចំនួន០២ក្បាល ៖ ជញ្ជីងប្រើថ្មពិល ចំនួន ០១គ្រឿង ជញ្ជីងប៉ុង ចំនួន ០១គ្រឿង ។


ម៉ូតូ ចំនួន ០២ គ្រឿង (ម៉ាកស្តុបពី ពណ៍ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1BU -5006 ចំនួន ០១គ្រឿង ) , (ម៉ាក យ៉ាម៉ាហាប្រូស ពណ៍ សំបកឱឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 1B – 7250 ចំនួន ០១គ្រឿង ) ។


បច្ចុប្បន្នអ្នកញៀនល្បែងទាំង៤នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជួនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕




ដោយ៖ ភារ៉ា