ភ្នំពេញៈ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ អាគីរ៉ា និងបក្ខពួកចំនួន២នាក់ទៀត ដែលត្រូវបានចាប់ខ្លួនក្នុងករណីបើកមជ្ឈមណ្ឌល ហើយរក្សាទុកនៅយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយខុសច្បាប់ជាច្រើននៅក្នុងមូលដ្ឋានក្រុងសៀមរាប ដែលសមត្ថកិច្ចចាប់ខ្លួនហើយ កសាងសុំណុំរឿងបញ្ជូនទៅតុលាការនោះ ឥឡូវត្រូវបានចៅក្រមស៊ើបសួរលោក ស៊ិន សុវណ្ណារ័ត្ន នៃសាលាដំបូងខេត្តសៀមរាប សម្រេចដោះលែងនៅក្រៅឃុំបណ្តោះអាសន្នហើយកាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ។

ជនដែលត្រូវចោទទាំង៣នាក់គឺមានទី១ឈ្មោះ អាគីរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ តួនាទីជាប្រធានអង្គការសារមន្ទីរមីនកម្ពុជា មានទីលំនៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី, ទី២ អឿន យ៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ តួនាទីជាអនុប្រធានអង្គការ នៅភូមិខ្នារឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ទី៣ ហ៊ាញ សុគន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ តួនាទីជាប្រធានប្រតិបត្តិ រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ៕


